ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​ជើង​គោក​កម្ពុជា​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់ពិត​លើក​ទី២


កងទ័ពជើងគោកកម្ពុជាកំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្នុងសមយុទ្ធ «ហនុមានមាសឆ្នាំ២១៩‍» នៅក្នុងខេត្តកំពត កាលពីថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៩។ (រូបថតដោយនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា)
កងទ័ពជើងគោកកម្ពុជាកំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្នុងសមយុទ្ធ «ហនុមានមាសឆ្នាំ២១៩‍» នៅក្នុងខេត្តកំពត កាលពីថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៩។ (រូបថតដោយនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា)

ក្រសួង​ការពារ​ជាតិ​​កម្ពុជា​បា​ន​បញ្ជាក់​ថា​ សមយុទ្ធ​នេះ​គឺ​ដើម្បី​​ពង្រឹង​សមត្ថភាព​ ចំណេះដឹង​ ជំនាញ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងទ័ព​ជើង​គោក​របស់​ខ្លួន។

កងទ័ពជើង​គោក​កម្ពុជា​បាន​ចាប់ផ្តើមសមយុទ្ធ​បាញ់​គ្រាប់​ពិត​លើកទីពីរ ​ដែល​មាន​រយៈពេល​ ៥ ថ្ងៃ​ដើម្បី​ពង្រឹង​សមត្ថភាព ​និង​បង្ហាញ​ភក្តីភាព​លើ​រដ្ឋាភិបាលរបស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ ក្នុង​គ្រា​ដែល​មាន​ការ​អំពាវនាវ​ពី​អតីត​គណបក្ស​ប្រឆាំង​ឱ្យ​ក្រុម​យោធា​បះបោរ។

សមយុទ្ធ​នេះ​មាន​ឈ្មោះ​ថា «ហនុមានមាស​២០១៩‍» កំពុង​រៀបចំឡើង​នៅ​ខេត្ត​កំពត​ ហើយ​បាន​ចាប់​ផ្តើមកាលពី​ព្រឹក​ថ្ងៃសៅរ៍​ ហើយ​និង​បន្ត​រហូតដល់​ពុធ​ខាងមុខ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយកដ្ឋាន​ព័ត៌មាន​នៃ​អគ្គនាយកដ្ឋាន​យោធសេវា​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា។​

លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ​មេបញ្ជាការ​កងទ័ព​ជើង​គោក​និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ជា​អ្នក​ដឹកនាំ​ពិធី​នោះ​ដោយ​មាន​កងទ័ព​ចូលរួមជាង ១០០០​ នាក់ ​ដោយ​មានការប្រើប្រាស់​អាវុធ​យុទ្ធភណ្ឌ​ទំនើបៗ​ជាច្រើន​ប្រភេទ ​ក្នុង​នោះ​មានការ​បាញ់​គ្រាប់រ៉ុក្កែត​ហ្វូងប្រភេទ ​៤០ កាណុង​ផង​ដែរ។

ក្រសួង​ការពារ​ជាតិកម្ពុជា​បា​ន​បញ្ជាក់​ថា​ សមយុទ្ធ​នេះ​គឺ​ដើម្បីពង្រឹង​សមត្ថភាព​ ចំណេះដឹង​ ជំនាញ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងទ័ព​ជើង​គោក​របស់​ខ្លួន។ ប៉ុន្តែ​លោក​ហ៊ុន ម៉ាណែត ​បញ្ជាក់​បន្ថែម​ថា​ ​សមយុទ្ធ​ហនុមាន​មាស ឆ្នាំ២០១៩ ក៏​ជា​ការ​«បង្ហាញ​ដល់​ពួក​អមិត្ត ពី​កងទ័ព​កម្ពុជា​ស្មោះស្ម័គ្រ ​ជាមួយ​រាជរដ្ឋាភិបាល‍»។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់សារព័ត៌មានក្នុង​ប្រទេស​កម្ពុជា។

លោកសម រង្ស៊ី​ មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ​បាន​ប្រកាស​ជាបន្ត​បន្ទាប់​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងយោធា​និង​ប៉ូលិស​ងើបឡើង​ប្រឆាំង​នឹង​ការដឹកនាំ​ជាង​៣០ឆ្នាំ​របស់​លោក​ហ៊ុន សែន ​ដែល​លោក​ចោទ​ថា​ បាន​បង្កើត​បក្ស​ពួក ​និង​ក្រុម​គ្រួសារ​និយមហើយ​លោក​អះអាង​ថា​ អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​នឹង​គាំទ្រ​ការបះបោរ​នេះ។

កាលពី​សប្តាហ៍​មុន​ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​ពីការ​ធ្វើ​កំណែទម្រង់​យោធា​របស់​ខ្លួន​ផង​ដែរ​ដើម្បី​កាត់​បន្ថយ​ចំនួន​ឧត្តមសេនីយ៍​ជាច្រើន​ពាន់​នាក់​ និង​ដាក់​ឱ្យ​ពួកគេ​កាន់​កិច្ចការ​ត្រូវ​តាម​ជំនាញ​ ហើយ​ចំណាត់ការ​នេះ​ត្រូវ​បាន​លោក​សម រង្ស៊ី ​អះអាង​ថា​គឺ​ដើម្បី​បញ្ចៀស​រដ្ឋប្រហារ​យោធា ​ដែល​អាច​នឹង​កើត​មាន​ឡើង​ផង​ដែរ៕

XS
SM
MD
LG