លោក Trump សន្យាថាទំនិញនឹងចុះថោកហើយមានប្រេងច្រើនជាងមុនសម្រាប់សេដ្ឋកិច្ចអាមេរិក
សេដ្ឋកិច្ចគឺជាបញ្ហាធំបំផុតមួយក្នុងចំណោមបញ្ហាធំៗដទៃទៀតសម្រាប់អ្នកបោះឆ្នោតអាមេរិកនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំនេះ។ ខណៈពេលដែលពួកគេកំពុងរង់ចាំការវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីម្ដងទៀតរបស់លោក Donald Trump ពលរដ្ឋអាមេរិកជាច្រើននិយាយថា ពួកគេរំពឹងថា ការធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើងនឹងជាអាទិភាពចម្បងមួយរបស់លោក Trump។ លោក Scott Stearns អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៖