ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ សម្រាប់អ្នកស្រី ឃួន សុជាតា ពិការភាពមិនមែនជាឧបសគ្គ
ការតាំងចិត្ត មានឆន្ទៈ ការស្គាល់ខ្លួនឯង គឺជាមូលដ្ឋានគ្រឹះសំខាន់ ដែលបានជួយជំរុញឱ្យអ្នកស្រី ឃួន សុជាតា យកឈ្នះលើពិការភាពរបស់ខ្លួន រហូតក្លាយជាសហគ្រិនស្រ្តីមួយរូប។ លើសពីនេះ អ្នកស្រីបាននិងកំពុងចូលរួមធ្វើការនៅក្នុងសង្គមជាច្រើន លើផ្នែកតស៊ូមតិសម្រាប់សំឡេងរបស់ជនពិការ។ អ្នកស្រី ឃួន សុជាតា បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកពត៌មានឱ្យវីអូអេថា «ពិការភាពមិនមែនជាឧបសគ្គក្នុងការរារាំងគោលដៅរបស់យើងនោះទេ ហើយសំខាន់បំផុតគឺការមានគំនិត និងមានបេះដូង»៕