អាល្លឺម៉ង់នឹងរៀបចំការបោះឆ្នោតមុនកំណត់នៅខែកុម្ភៈ ខណៈបារម្ភថា ចលាចលនយោបាយនឹងរារាំងជំនួយអ៊ុយក្រែន
គណបក្សនយោបាយសំខាន់ៗនៅប្រទេសអាល្លឺម៉ង់បានព្រមព្រៀងរៀបចំការបោះឆ្នោតសកលនៅខែកុម្ភៈ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចកាលពីដើមខែនេះ។ ដូចដែលលោក Henry Ridgwell រាយការណ៍ពីទីក្រុងឡុងដ៍ ការបោះឆ្នោតអាចមានផលប៉ះពាល់យ៉ាងធំចំពោះជំនួយយោធាទៅអ៊ុយក្រែន ខណៈទី្វបអឺរ៉ុបត្រៀមសម្រាប់អាណត្តិទីពីររបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump។ លោក សឹង សុផាត ប្រែសម្រួលដូចតទៅ៖