ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំឡេងជំនាន់ថ្មី៖ ប្រព័ន្ធ​«ស្វ័យវិជ្ជា​អក្ខរកម្ម​មេឌា»​ជួយ​ទប់ស្កាត់​អំពើ​ឆបោក​ដោយ​ព័ត៌មាន​មិន​ពិត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

«ស្វ័យវិជ្ជាអក្ខរកម្មមេឌា» លើបណ្តាញសង្គមតេឡេក្រាម ជាប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិដើម្បីស្វែងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន។ ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍឡើង ដើម្បីលើកកម្ពស់កម្មវិធីស្វ័យសិក្សាអំពីចំណេះដឹងស្ដីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន លើកកម្ពស់កម្មវិធីអប់រំបែបឌីជីថល កសាងជំនាញភាពជាពលរដ្ឋឌីជីថល និងជាជំនួយសម្រាប់គ្រូបង្រៀនក្នុងការលើកកម្ពស់ការចូលរួមរបស់សិស្សក្នុងកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព។ លោកស្រី អ៊ិត ចណ្ណា អនុប្រធានការិយាល័យនាយកដ្ឋានបរិវត្តកម្មឌីជីថល លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឱ្យវីអូអេថា ប្រព័ន្ធតេឡេក្រាម «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» អាចជួយទប់ស្កាត់ការបោកបញ្ឆោតពលរដ្ឋពីការផ្សព្វផ្សាយព័ត៌មានមិនពិត៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG