អ្នកតស៊ូមតិជំរុញឲ្យរដ្ឋាភិបាលពន្លឿនច្បាប់គ្រប់គ្រងគ្រឿងស្រវឹង
កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែករំលែកវីដេអូនៃការថ្លែងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន អំពីការសេពគ្រឿងស្រវឹងធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា និងហានិភ័យនៃការសេពគ្រឿងស្រវឹង។ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពជំរុញឲ្យរដ្ឋាភិបាលពន្លឿនច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងដំឡើងពន្ធស្រាក្នុងប្រទេសកម្ពុជា។ សូមប្រិយមិត្តស្តាប់បទសម្ភាសន៍រវាងលោក ស៊ុន ណារិននិងលោក យង់ គិមអេងពីរាជធានីភ្នំពេញដូចតទៅ៖