ក្រុមប្រតិភូគណបក្សប្រជាធិបតេយ្យប្រមូលផ្តុំគ្នាចំពេលមានសន្ទុះគាំទ្រលោកស្រី Harris
នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ក្រុមប្រតិភូគណបក្សប្រជាធិបតេយ្យនៅសប្តាហ៍នេះ នឹងប្រារព្ធពិធីអបអរសាទរលោកស្រីអនុប្រធានាធិបតី Kamala Harris និងអភិបាលរដ្ឋ Minnesota លោក Tim Walz ជាបេក្ខជនប្រធានាធិបតីនិងបេក្ខជនអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ។ ពួកអស់លោកទាំងអស់នឹងជួបប្រជុំគ្នានៅទីក្រុង Chicago រដ្ឋ Illinois។ អ្នកស្រី Carolyn Presutti អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់របស់ VOA ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន ពិនិត្យមើលការប្រឈមមុខគ្នាពីសន្និបាតកន្លងមក និងរបៀបដែលការគាំទ្រសម្រាប់បេក្ខជនរបស់គណបក្សដែលបានកើនឡើងចាប់តាំងពីលោកប្រធានាធិបតី Joe Biden ចាកចេញពីការប្រកួតប្រជែង។ លោក សុខ ខេមរា នៃ វីអូអេជូនសេចក្តីប្រែសម្រួលដូចតទៅ៖