ខ្មែរអាមេរិកាំងមកជួបជុំនៅក្រុង Lowell ដើម្បីធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍ CLV
សកម្មជនសហគមន៍ខ្មែរអាមេរិកាំងនៅទីក្រុង Lowell និងទីក្រុងជិតខាង ព្រមទាំងមកពីរដ្ឋមួយចំនួនទៀត បានមកជួបជុំគ្នានៅសួនប៉ៃលិនក្នុងទីក្រុង ដែលមានជនជាតិខ្មែររស់នៅប្រមាណជាង៣ម៉ឺននាក់។ ពួកគាត់ធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV) ដែលមាន ប្រទេសទាំង៣ដាក់ខេត្តចំនួន១៣សម្រាប់ការអភិវឌ្ឍន៍ ហើយក្នុងនោះប្រទេសកម្ពុជាដាក់ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែងចូលផងដែរ។ មានមតិជាច្រើនបង្ហាញការព្រួយបានរម្ភណ៍ថា ក្នុងពេលអនាគត ប្រទេសកម្ពុជាអាចបាត់បង់ខេត្តទាំង៤នេះទៅប្រទេសវៀតណាម។ រដ្ឋាភិបាលបានប្រកាសថា គម្រោងនេះគឺដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ ក្រោមអធិបតេយ្យភាពប្រទេសរៀងៗខ្លួន និងគ្មានហានិភ័យចំពោះការបាត់បង់ទឹកដីនោះទេ។ គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩។ លោកពិន ស៊ីសុវណ្ណ រាយការណ៍ពីទីក្រុងLowell រដ្ឋ Massacgusetts ដូចតទៅ៖