ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​លោក Trump រង​ការ​លួច​ចូល​គេហទំព័រ ខណៈ​យុទ្ធនាការ​អ្នកស្រី Harris សន្យា​លុបចោល​ពន្ធ​សម្រាប់​លុយ Tip


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ប្រកាស​ថា គេហទំព័រ​មួយ​ក្នុង​ចំណោម​គេហទំព័រ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​មួយ​ចំនួន ត្រូវ​បាន​គេ​លួច​ចូល។ ស្រប​ពេល​ដែល​ព័ត៌មាន​លម្អិត​អំពី​ការ​លួច​ចូល​នោះ​កំពុង​តែ​បង្ហាញ​ឱ្យ​ឃើញ​ជា​បន្តបន្ទាប់ បេក្ខជន​អនុប្រធានាធិបតី​របស់​លោក Trump គឺ​លោក JD Vance បាន​ផ្តល់​បទសម្ភាសន៍​មួយ​ចំនួន កាល​ពី​ថ្ងៃ​អាទិត្យ។ នៅ​ក្នុង​បទសម្ភាសន៍​ទាំងនោះ លោក​បាន​វាយប្រហារ​លើ​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ នៅ​ពេល​ទន្ទឹមគ្នា​នេះ អ្នកស្រី​អនុប្រធានាធិបតី Harris និង​បេក្ខជនអនុ​ប្រធានាធិបតី​របស់​អ្នកស្រី គឺលោក Tim Walz បន្តជួប​ជាមួយ​អ្នកគាំទ្រ នៅ​ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត ដោយ​ផ្តោតទៅ​លើ​រឿង​សេដ្ឋកិច្ច។ អ្នកស្រី Veronica Balderas Iglesias នៃ​វីអូអេ​រាយការណ៍​អំពី​រឿង​នេះ។ លោក ប៉ូច រាសី សូម​ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG