លោក Trump និយាយរិះគន់អ្នកស្រី Harris លើបញ្ហាអន្តោប្រវេសន៍និងហៅអ្នកស្រីថាជា«មេព្រំដែន»
ដោយលោកប្រធានាធិបតី Joe Biden បានដកខ្លួនចេញពីការបោះឆ្នោតបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump កំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍ទៅលើគូប្រជែងរបស់លោកដែលទំនងជាអ្នកស្រីអនុប្រធានាធិបតី Kamala Harris។ អ្នករាយការណ៍ព័ត៌មានអំពីអន្តោប្រវេសន៍របស់ VOA អ្នកស្រី Aline Barros និយាយថា គណបក្សសាធារណរដ្ឋរបស់លោក Trump កំពុងនិយាយវាយប្រហារការងាររបស់អ្នកស្រី Harris លើបញ្ហាអន្តោប្រវេសន៍ ដោយហៅអ្នកស្រីថាជា«មេព្រំដែន»។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៖