ក្រុមសិទ្ធិមនុស្សរិះគន់កិច្ចខិតខំប្រឹងប្រែងដើម្បីប្តូរទីលំនៅរបស់ជនអន្តោប្រវេសន៍មុននឹងកីឡាអូឡាំពិកនៅទីក្រុងប៉ារីស
ក្រុមសិទ្ធិមនុស្សបានចោទអាជ្ញាធរបារាំងថាបាន«បោសសម្អាតសង្គម» មុននឹងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសចូលមកដល់ដោយបានជម្លៀសជនអន្តោប្រវេសន៍ អ្នករកស៊ីផ្លូវភេទនិងអ្នកឯទៀត នៅជុំវិញរដ្ឋធានីនេះ ដែលវាបានបំផ្លាញការសន្យាថានឹងការប្រកួតនេះនឹងមានការចូលរួមគ្រប់ស្រទាប់វណ្ណៈ។ រដ្ឋាភិបាលនិយាយថាខ្លួនគ្រាន់តែព្យាយាមដោះស្រាយបញ្ហាដែលមានយូរមកហើយប៉ុណ្ណោះ។ អ្នកស្រី Lisa Bryant ជូនសេចក្តីរាយការណ៍ពីរដ្ឋធានីប៉ារីស។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖