ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Donald Trump ទទួល​យក​ការ​តែងតាំង​ជា​ផ្លូវការ​ជា​បេក្ខជន​ប្រធានាធិបតី បក្ស​សាធារណរដ្ឋ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​បាន​បញ្ចប់​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​នឹង​សុន្ទរកថា​របស់​បេក្ខជន​ប្រធានាធិបតី​ផ្លូវការ​របស់​គណបក្ស​គឺ​អតីត​ប្រធានាធិបតី​លោក Donald Trump។ លោក Trump ​បាន​អង្គុយ​នៅ​ក្នុង​ជួរ​ទស្សនិកជន​មើល​សន្និបាតជាតិ​នេះ​អស់​​ពេញ​មួយ​សប្តាហ៍​មក​ហើយ ប៉ុន្តែ​ថ្ងៃ​ព្រហស្បតិ៍​ជា​សុន្ទរកថា​សាធារណៈ​ដំបូង​របស់​លោក​ចាប់​តាំង​ពី​លោក​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​មក។ អ្នកស្រី Carolyn Presutti អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ជាតិ​ជាន់ខ្ពស់​​នៃ VOA ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នាំ​មក​ជូន​នូវ​ទិដ្ឋភាព និង​សំឡេង​ពី​ទីក្រុង Milwaukee រដ្ឋ Wisconsin តាមរយៈ​ការ​ធ្វើ​សេចក្ដីរាយការណ៍​អំពី​ព្រឹត្តិការណ៍​នេះ។ អ្នកស្រី ហុង ចិន្ដា ជូន​សេចក្ដីប្រែសម្រួល​ដូច​ត​ទៅ៖

XS
SM
MD
LG