ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
អតីតប្រធានាធិបតីអាមេរិក​លោក Donald Trump ត្រូវបាននាំទៅទីសុវត្ថិភាព ក្រោយការ​បាញ់ប៉ុនប៉ងធ្វើឃាត នៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។
អតីតប្រធានាធិបតីអាមេរិក​លោក Donald Trump ត្រូវបាននាំទៅទីសុវត្ថិភាព ក្រោយការ​បាញ់ប៉ុនប៉ងធ្វើឃាត នៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

LIVE BLOG: ហេតុ​ផល​ពី​ក្រោយការ​ប៉ុនប៉ង​ធ្វើ​ឃាត​លោក​ Trump នៅ​មិន​ទាន់​ត្រូវ​បាន​កំណត់​

ស្នូរ​កាំភ្លើង​ហាក់​ដូចជា​បាន​បន្លឺ​ឡើង​ ខណៈពេល​ដែល​អតីតប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump កំពុង​នៅ​លើ​ឆាក​នៅ​ឯ​ការប្រមូលផ្តុំ​យុទ្ធនាការ​បោះឆ្នោត​មួយ​ក្នុង​រដ្ឋ Pennsylvania កាល​ពី​ថ្ងៃសៅរ៍។

០៨:៤៩ ១៤.៧.២០២៤

អ្នកនាំពាក្យ​របស់​លោក Trump លោក Stephen Cheung បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា អតីត​ប្រធានាធិបតី​អរគុណ​សមត្ថកិច្ច និង​អ្នកជួយសង្គ្រោះ​បន្ទាន់​សម្រាប់​សកម្មភាព​រហ័ស​របស់​ពួកគេ​ក្នុង​អំឡុង​ពេល​អំពើ​ដ៏សាហាវ​នេះ។ លោក Cheung និយាយ​ថា លោក Trump មិនអីទេ ហើយ​កំពុង​ត្រូវ​បាន​ពិនិត្យ​នៅ​ឯមន្ទីរ​ពេទ្យ​ក្នុង​ស្រុក​មួយ។

០៩:២៧ ១៤.៧.២០២៤

លោក Trump បានប្រញាប់ប្រញាល់ចេញពីវេទិកាជួបជុំគ្នា បន្ទាប់ពីមានការបាញ់ប្រហារ

១០:១៧ ១៤.៧.២០២៤

២០:៥៦ ១៤.៧.២០២៤

  • ទីភ្នាក់ងារ​ FBI បាន​កំណត់​អត្តសញ្ញាណ​របស់​ជន​សង្ស័យ​ដែល​បានប៉ុនប៉ង​ធ្វើ​ឃាតលោក Trump

ទីភ្នាក់ងារ FBI បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​បាន​កំណត់​អត្តសញ្ញាណ​របស់​ជនសង្ស័យ​ថា​ជា​បុរស​វ័យ ២០ ឆ្នាំ ឈ្មោះ Thomas Matthew Crooks ដែល​ជា​ពលរដ្ឋ​រស់នៅ​ទីក្រុង Bethel Park រដ្ឋ Pennsylvania។ ក៏ប៉ុន្តែ​ទីភ្នាក់ងារ​នេះ​មិន​បាន​បង្ហាញ​ពី​គោល​បំណង​នៃ​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នោះទេ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់លោក William Galo អ្នកស្រី Anita Powell នៃ​ VOA៕

  • មេដឹកនាំ​នៅ​ជុំវិញ​ពិភពលោក​ប្រតិកម្ម​លើ​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លោក Trump កាលពី​ថ្ងៃ​សៅរ៍

មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​រួមមាន ចិន កាណាដា អូស្ត្រាលី ជប៉ុន បារាំង អាល្លឺម៉ង់ ឥណ្ឌា និង​រុស្ស៊ី បានប្រតិកម្ម​និងចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​សកម្មភាព​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នៅ​ទីក្រុង Butler រដ្ឋ Pennsylvania កាលពី​ថ្ងៃសៅរ៍ ខណៈ​លោក​កំពុង​ថ្លែង​ទៅកាន់​ក្រុម​អ្នក​គាំទ្រ​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​លោក។

នាយករដ្ឋ​មន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ X ថា៖ «យើង​ត្រូវតែ​ប្រឆាំង​ដាច់ខាត​លើ​អំពើ​ហិង្សា​គ្រប់​ទម្រង់​ ដែល​បង្ក​ហានិភ័យ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ»។

រីឯ​ក្រសួងការបរទេស​ចិន​វិញ​ បាន​ឲ្យ​ដឹង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ថា ប្រទេស​ចិន​ព្រួយបារម្ភ​អំពី​ការ​វាយប្រហារ​នោះ ហើយ​ថា ប្រធានាធិបតី​ចិន​លោក Xi Jinping បានបង្ហាញ​ក្តី​អាណិត​អាសូរ​ដល់​លោក Trump។ នេះ​បើយោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP៕

  • លោក Trump អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព បន្ទាប់ពី​មាន​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​រូបលោក

នៅ​លើ​បណ្តាញ​សង្គម​របស់​លោក អតីតប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​សាមគ្គីភាព​ដោយសរសេរថា៖ «នៅ​ក្នុង​ពេលនេះ វា​កាន់តែ​សំខាន់​ដែល​យើង​ត្រូវ​សាមគ្គីគ្នា ហើយ​បង្ហាញ​ពី​អត្តចរិត​ពិត​របស់​យើង​ក្នុង​នាម​ជា​ពលរដ្ឋ​អាមេរិកាំង ដោយ​បន្ត​រឹងមាំ និង​ប្តេជ្ញា ហើយ​មិន​អនុញ្ញាត​ឲ្យ​អំពើ​ឃោរឃៅ​ឈ្នះ​ឡើយ»។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។ ក្នុង​សារដដែល​របស់​លោក លោក Trump ក៏​បាន​អរគុណ​ «អ្នកគ្រប់គ្នា​ដែល​បាន​គិត​គូរ​និង​បួងសួង​»ដល់​រូបលោក ហើយ​បាន​បង្ហាញ​ក្តី​សោកសៅ​ចំពោះ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​និង​រងរបួស​នៅ​ក្នុង​ហេតុការណ៍​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​រូបលោក កាលពី​ថ្ងៃ​សៅរ៍ នៅ​រដ្ឋ Pennsylvania៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG