ត្រឹមវ័យ២១ឆ្នាំ យុវតីខ្មែរមួយរូបរៀនយកអនុបណ្ឌិតទី២ ដោយបានអាហារូបករណ៍ខ្លះពីសាកលវិទ្យាល័យ Harvard ដ៏ល្បីល្បាញ
កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាយុវតីឆ្នើមមួយរូបមកពីប្រទេសកម្ពុជា បានសម្រេចក្តីស្រមៃរបស់ខ្លួនដោយទទួលបានអាហារូបករណ៍មួយផ្នែក ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំ នៅសាកលវិទ្យាល័យ Harvard នៅទីក្រុង Cambridge រដ្ឋ Massachusetts ដ៏ល្បីរបស់សហរដ្ឋអាមេរិកនិងជាសាកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោកផងដែរ។ នេះជាអនុបណ្ឌិតទី ២ ដែលកញ្ញានឹងឈោងយក ត្រឹមវ័យ២១ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយក្នុងនាមជានិស្សិតឆ្នើមពីសាកលវិទ្យាល័យ Northern Illinois University ក្រោមអាហារូបករណ៍ពេញថ្លៃរបស់សាលា។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកនាង នីណា យេង នៃវីអូអេ កញ្ញា មុនី បានរៀបរាប់ពីក្តីស្រមៃ និងការលើកទឹកចិត្តពីឪពុកម្តាយរបស់នាង នៅក្នុងដំណើរនៃការសិក្សាដ៏គួរឱ្យកោតសរសើរនេះ។ កញ្ញាក៏ជំរុញលើកទឹកចិត្តយុវជនផ្សេងទៀត ជាពិសេសយុវតីដែលស្រឡាញ់ការរៀនសូត្រ ឱ្យប្រឹងប្រែងចាប់យកក្តីស្រមៃរបស់ខ្លួន ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន