អ្នកនេសាទក្នុងភូមិកំពង់ប្រាក់បារម្ភពីការដាច់ពូដត្រីដោយសារការនេសាទខុសច្បាប់នៅបឹងទន្លេសាប
បឹងទន្លេសាប ជាបឹងដែលសំបូរត្រីជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ បឹងនេះមានត្រីជាង ២០០ប្រភេទ ដែលបានផ្តល់ផលិតផលត្រីជាង ៦០ភាគរយនៃទិន្នផលត្រីទឹកសាបសរុបនៅកម្ពុជា និងផ្តល់មុខរបរដល់ប្រជាពលរដ្ឋជាង ៦លាននាក់។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនេសាទដែលរស់នៅពឹងផ្អែកលើទិន្នផលត្រីបឹងទន្លេសាប បានត្អូញត្អែរថា ការកើនឡើងនូវការនេសាទខុសច្បាប់ បានធ្វើឱ្យផលត្រីធ្លាក់ចុះខ្លាំង។ អ្នកនាង កាន់ វិច្ឆិកា រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តពោធិ៍សាត់៕