រុស្ស៊ីបដិសេធយុទ្ធសាស្រ្តពង្រីកឥទ្ធិពលនៅអាហ្រ្វិក
រុស្ស៊ីបានប្តូរឈ្មោះរបស់ក្រុមទាហានស៊ីឈ្នួល Wagner ជា «កងកម្លាំងបេសកកម្ម» ស្ថិតក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារបស់រដ្ឋាភិបាលក្រុងមូស្គូ ហើយកងកម្លាំងនេះកំពុងផ្តល់ជាជំនួយ «ទ្រទ្រង់ការបន្តរស់រាន» ចំពោះរបបផ្តាច់ការនៅអាហ្វ្រិក នេះបើយោងតាមរបាយការណ៍មួយពីវិទ្យាស្ថាន Royal United Services នៅចក្រភពអង់គ្លេស។ លោក Henry Ridgwell ជូនសេចក្តីរាយការណ៍ពីក្រុងឡុងដ៍។ អ្នកនាងស្រេង លក្ខិណាសូមជូនសេចក្តីប្រែសម្រួល៕