ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​បោះជំហាន​ទៅ​មុខ​ក្នុង​គោលដៅ​ដំឡើង​បំពង់​ផ្គត់ផ្គង់​ទឹកដល់​គ្រួសារ​តាម​ទី​ជនបទ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ឥណ្ឌា ​បំពង់​ផ្គត់ផ្គង់​​ទឹក​ត្រូវ​បាន​ដំឡើង​តាម​ផ្ទះ​រាប់​លាន​នៅ​តាម​ភូមិ​នានា​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ថ្នាក់​ជាតិ​ប្រកប​ដោយ​មហិច្ឆតា​មួយ​ដើម្បី​ផ្សារភ្ជាប់​បណ្តាញ​ផ្គត់ផ្គង់​ទឹក​​ស្អាត​ទៅ​កាន់​រាល់​គ្រួសារ​នៅ​តំបន់​ជនបទ​ដ៏​ធំ​នានា​នៅ​ក្នុង​ប្រទេស។ នៅ​ក្នុង​ប្រទេស​ដែល​រង​សម្ពាធ​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​ នេះ​ជា​ការ​បោះជំហាន​ទៅ​មុខ​មួយ​ចំពោះ​សហគមន៍​នៅ​តាម​ទី​ជនបទ។ អ្នកស្រី Anjana Pasricha ជូន​សេចក្តីរាយការណ៍​ពី​បែប​ផែន​ដែល​យុទ្ធនាការ​នេះ​បាន​ជួយ​ពលរដ្ឋ​នៅ​ភូមិ​មួយ​​ភាគខាងជើង​ប្រទេស​ឥណ្ឌា។ អ្នកនាង​ស្រេង លក្ខិណា​សូម​ជូន​សេចក្តីប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG