លោក Biden និងព្រះមហាក្សត្រហ្ស៊កដានីបង្ហាញក្តីបារម្ភពីប្រតិបត្តិការក្នុងទីក្រុង Rafah នៃតំបន់ហ្កាហ្សា
ព្រះមហាក្សត្រ Abdullah ទី II នៃប្រទេសហ្ស៊កដានី ជាមេដឹកនាំអារ៉ាប់ដំបូងគេ ដែលមកទស្សនកិច្ចសេតវិមានចាប់តាំងពីថ្ងៃទី៧ ខែតុលាមក ដោយព្រះអង្គបានជួបសវនាការជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង និងអនាគតនៃតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការក្នុងទីក្រុង Rafah នៃតំបន់ហា្កហ្សាភាគខាងត្បូង កាលពីថ្ងៃចន្ទទី១២ ខែកុម្ភៈ។ ប្រទេសហ្ស៊កដានីកំពុងជំរុញឱ្យមានបទឈប់បាញ់មួយ ខណៈលោក Biden ហាក់ដូចជារិះគន់យុទ្ធសាស្ត្ររបស់អ៊ីស្រាអែលកាលពីពេលថ្មីៗនេះ។ អ្នកយកព័ត៌មានវីអូអេ អ្នកស្រី Anita Powell រាយការណ៍ជុំវិញរឿងនេះពីសេតវិមាន។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕