គូប្រជែងរបស់លោក Biden ដែលមកពីគណបក្សសាធារណរដ្ឋ ចោទសួរអំពីស្មារតីរបស់លោក
គូប្រជែងរបស់លោក Joe Biden ដែលមកពីគណបក្សសាធារណរដ្ឋកំពុងចោទសួរអំពីសុខភាពស្មារតីរបស់លោក បន្ទាប់ពីមានការច្រឡំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានធ្វើឱ្យអ្នកបោះឆ្នោតមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអាយុរបស់លោក។ អ្នកស្រី Patsy Widakuswara ប្រធានការិយាល័យវីអូអេនៅសេតវិមាន រាយការណ៍អំពីរឿងនេះ។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖