លោក Zelensky ស្នើច្បាប់ថ្មីដើម្បីអនុញ្ញាតឱ្យពលរដ្ឋអ៊ុយក្រែនអាចកាន់សញ្ជាតិពីរបាន
ពលរដ្ឋអ៊ុយក្រែនជាង ៦ លាននាក់បានរត់គេចពីសង្គ្រាមក្នុងប្រទេសកំណើតរបស់ខ្លួនតាំងពីពេលដែលរុស្ស៊ីបានចូលឈ្លានពានពេញទំហឹងក្នុងប្រទេសនេះកាលពីឆ្នាំ ២០២២ មក។ ខណៈពេលដែលសង្គ្រាមកំពុងបន្ត មន្ត្រីអ៊ុយក្រែនកំពុងរៀបចំផែនការដើម្បីបញ្ជូនពួកគេត្រឡប់មកប្រទេសកំណើតវិញនៅពេលណាដែលសង្គ្រាមចប់។ អ្នកស្រី Mariia Ulianovska រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖