បក្សសាធារណរដ្ឋនៃរដ្ឋសភាអាមេរិកចាប់ផ្ដើមនីតិវិធីចោទប្រកាន់ដកតំណែងរដ្ឋមន្រ្តីសន្តិសុខមាតុភូមិ
កាលពីថ្ងៃទី ១០ ខែមករាកន្លងទៅនេះ សមាជិករដ្ឋសភាអាមេរិកខាងគណបក្សសាធារណរដ្ឋបានចាប់ផ្ដើមនីតិវិធីផ្លូវការនៃចោទប្រកាន់ដើម្បីដកតំណែងរដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិនៃរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden។ វិធានការមិនធម្មតានេះត្រូវបានធ្វើឡើង ស្របពេលដែលក្រុមសមាជិកព្រឹទ្ធសភាខាងគណបក្សទាំងពីរកំពុងចរចាគ្នាអំពីកិច្ចព្រមព្រៀងដ៏ធំមួយដែលនឹងកែប្រែច្បាប់អន្តោប្រវេសន៍ជាថ្នូរនឹងការទទួលបានការបោះឆ្នោតគាំទ្រដើម្បីអនុញ្ញាតឱ្យមានការផ្ដល់ជំនួយបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែននិងអ៊ីស្រាអែល។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសភា រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៥ វិច្ឆិកា ២០២៤
សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ១៤ វិច្ឆិកា ២០២៤
-
១៣ វិច្ឆិកា ២០២៤
ហេតុផលនៅពីក្រោយជ័យជម្នះរបស់លោក Trump
-
០៩ វិច្ឆិកា ២០២៤
អន្តរកាលទៅរដ្ឋបាលលោក Donald Trump ចាប់ផ្តើមឥឡូវនេះហើយ
-
០៩ វិច្ឆិកា ២០២៤
ពលរដ្ឋរំភើបនិងខកចិត្ត ដោយសារលោក Trump ឈ្នះការបោះឆ្នោត