ឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ១៩នឹងបន្តមានក្នុងចំណោមនិស្សិតអន្តរជាតិនៅអាមេរិក
ការរាតត្បាតជំងឺកូវីដ១៩ បានជះឥទ្ធិពលដល់និស្សិតនៅជុំវិញពិភពលោក ដោយរំខានដល់ការសិក្សារបស់ពួកគេ និងធ្វើឱ្យជំនាញសង្គមរបស់ពួកគេធ្លាក់ចុះ។ ប៉ុន្តែអ្នកប្រឹក្សាយោបល់នៅសាកលវិទ្យាល័យនិងនិស្សិតអន្តរជាតិដែលត្រឡប់ទៅរៀនផ្ទាល់ក្នុងថ្នាក់នៅសហរដ្ឋអាមេរិកថ្លែងថា ការរាតត្បាតនេះបានបង្កើតផលវិជ្ជមានមួយចំនួន។ អ្នកស្រី Laurel Bowman នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុង College Park រដ្ឋ Maryland និងទីក្រុង Arlington រដ្ឋ Virginia។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្តីប្រែសម្រួល៕