មជ្ឈមណ្ឌលវប្បធម៌និងអប់រំអាមេរិក បើកសម្ពោធក្នុងទីក្រុង Odesa ទោះសង្គ្រាមនៅបន្តមាននៅអ៊ុយក្រែនក៏ដោយ
មជ្ឈមណ្ឌលវប្បធម៌និងអប់រំ (America House) ថ្មីមួយ ត្រូវបានប្រារព្ធបើកសម្ពោធនៅក្នុងក្រុង Odesa ប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលវប្បធម៌និងអប់រំសំខាន់ទីបីរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសនេះ ដែលគាំទ្រនិងផ្តល់ហិរញ្ញប្បទាន ដោយស្ថានទូតសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលវប្បធម៌និងអប់រំ ក្នុងទីក្រុង Odesa នេះ ត្រូវគ្រោងបើកតាំងពីដើមឆ្នាំ២០២២មកម្លេះ ប៉ុន្តែការឈ្លានពានរបស់រុស្ស៊ីបានផ្លាស់ប្តូរផែនការនោះ។ អ្នកស្រី Anna Kosstutschenko នៃ VOA រាយការណ៍ជុំវិញរឿងនេះពីតំបន់ Odesa និងCherkasy ប្រទេសអ៊ុយក្រែន។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖