ការស្ទង់មតិ៖ លោក Trump នាំមុខលោក Biden ក្នុងរដ្ឋសំខាន់ ៥ ក្នុងការបោះឆ្នោតឆ្នាំក្រោយ
ការស្ទង់មតិនយោបាយថ្មីមួយនៅសហរដ្ឋអាមេរិកបានបង្ហាញថា លោកអតីតប្រធានាធិបតី Donald Trump នាំមុខលោកប្រធានាធិបតី Joe Biden នៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន ដោយអ្នកបោះឆ្នោតលើកឡើងអំពីក្ដីបារម្ភជាយូរមកហើយអំពីវ័យកាន់តែច្រើនរបស់លោក Biden និងសេដ្ឋកិច្ច ប៉ុន្តែគេក៏ឃើញមានក្ដីបារម្ភថ្មីផងដែរទាក់ទិននឹងការផ្ទុះឡើងកាលពីពេលថ្មីៗនេះនូវជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ អ្នកស្រី Anita Powell រាយការណ៍អំពីរឿងនេះពីសេតវិមាន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕