អ្នកជំនាញមានមន្ទិលលើសំណើរបស់លោក Macron ដែលឱ្យក្រុមសម្ពន្ធសាកលប្រយុទ្ធនឹងក្រុមហាម៉ាស់
- Cindy Saine
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្នើឱ្យក្រុមសម្ពន្ធសាកលដែលប្រយុទ្ធនឹងក្រុមរដ្ឋអ៊ិស្លាមនៅប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី ពង្រីកវិសាលភាពរបស់ខ្លួន ដើម្បីប្រយុទ្ធនឹងក្រុមហាម៉ាស់នៅប៉ាឡេស្ទីន។ ក្រុមអ្នកជំនាញមានមន្ទិលចំពោះលទ្ធភាពនៃគំនិតនេះ ដោយសារទស្សនៈចម្រុះនៅមជ្ឈិមបូព៌ាទាក់ទិននឹងចំណាត់ការលើក្រុមហាម៉ាស់។ អ្នករាយការណ៍ផ្នែកការទូតជាន់ខ្ពស់នៃវីអូអេ អ្នកស្រី Cindy Saine ជូនសេចក្តីរាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕