ខណៈប្រឈមការរិះគន់ពីអន្តរជាតិ អ៊ីស្រាអែលរំឭកពិភពលោកពីការវាយប្រហារដោយក្រុមហាម៉ាស់
ខណៈការរិះគន់ពីសំណាក់អន្តរជាតិមានកាន់តែខ្លាំងជុំវិញការវាយប្រហារនៅតំបន់ Gaza មេដឹកនាំអ៊ីស្រាអែលកំពុងធ្វើការធានាថា ពិភពលោកមិនភ្លេចពីសោកនាដកម្មនៃការវាយប្រហារមកលើជនស៊ីវិលអ៊ីស្រាអែល ដែលរួមមានមនុស្សចាស់ និងកុមារ ដែលបានបង្កឡើងជាសង្រ្គាមនាពេលនេះ។ ស្របពេលបាតុកម្មបានរីករាលដាលទូទាំងពិភពលោកនាសប្តាហ៍នេះ ក្រុមមន្រ្តីអ៊ីស្រាអែលបានអញ្ជើញអ្នកសារព័ត៌មានបរទេសឱ្យមកពិនិត្យមើលកន្លែងរងការវាយប្រហារ និងមើលអ្នកជំនាញផ្នែកកោសល្យវិច្ច័យធ្វើការកំណត់អត្តសញ្ញាណជនរងគ្រោះរាប់រយនាក់។ លោក Yan Boechat បានទៅទីនោះ និងជូនសេចក្តីរាយការណ៍ពីក្រុង Tel Aviv។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕ កំណត់ចំណាំ៖ សេចក្តីរាយការណ៍នេះមានរូបភាពដែលអាចប៉ះពាល់ដល់អារម្មណ៍អ្នកទស្សនា។