ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អភិបាលកិច្ចល្អលើការប្រមូលពន្ធទាមទារតម្លាភាពខ្ពស់នៃការអនុវត្តដោយសមភាព


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋាភិបាលអាណត្តិថ្មីដែលកំពុងដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងមមាញឹកពិភាក្សាគ្នាដោះស្រាយបញ្ហាចម្រូងចម្រាសមួួយពាក់ព័ន្ធនឹងផែនការប្រមូលពន្ធប្រាក់ចំណេញមូលធន ២០ភាគរយ ដែលបានរងការរិះគន់ធ្ងន់ធ្ងរពីប្រជាពលរដ្ឋ និងកំពុងបង្កជាក្តីបារម្ភដល់ពួកគេ ខណៈស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោយផល។ នៅក្នុងកម្មវិធី Hello VOA ស្តីអំពីអភិបាលកិច្ចល្អ សម្រាប់ខែតុលានេះ លោក ឱក សេរីសោភក្តិ៍ អ្នកជំនាញអភិបាលកិច្ច បានលើកឡើងថា កិច្ចការនិងគោលនយោបាយពន្ធដារមានភាពស្មុគស្មាញខ្លាំង។ ទោះជាយ៉ាងណាក្តី វាជាកាតព្វកិច្ចដ៏ចាំបាច់របស់មន្ត្រីមានសមត្ថកិច្ចក្នុងការបកស្រាយនិងផ្សព្វផ្សាយគោលនយោបាយទាំងនោះដល់ប្រជាពលរដ្ឋដែលមានបន្ទុកពន្ធបានយល់ដឹង និងត្រៀមខ្លួន។ បន្ថែមលើនេះ តម្លាភាពនៃការអនុវត្តគោលនយោបាយប្រមូលពន្ធ «ចាំបាច់ណាស់ក្នុងការបង្កើតការទុកចិត្តរបស់ប្រជាពលរដ្ឋលើរដ្ឋាភិបាល»៕ (ទែន សុខស្រីនិត, Hello VOA, អភិបាលកិច្ចល្អ, ២៣ តុលា ២០២៣)

XS
SM
MD
LG