ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ ​តើ​យើង​អាច​ទប់ស្កាត់​ស្ថានភាព​ជិត​មាន​ជំងឺ​ឈាម​ផ្អែម​ (Prediabetes)​ កុំ​ឱ្យ​វិវត្ត​ទៅ​ជា​ជំងឺ​​ឈាម​ផ្អែម​ដោយ​របៀប​ណា?


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ស្ថានភាព​ជិត​មាន​ជំងឺ​ឈាម​ផ្អែម ឬស្ថានភាព​ជិត​មាន​ជំងឺ​ទឹកនោមផ្អែម (Prediabetes) គឺ​ជា​កត្ដា​គួរ​ឱ្យ​ព្រួយបារម្ភ​ បើទោះ​បី​ជា​យើង​មិន​ទាន់​មាន​ជំងឺ​ឈាមផ្អែម​នេះ​ក៏​ដោយ ដោយសារ​តែ​ស្ថានភាព​នេះ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ឈាម​ផ្អែម​បាន។ នេះ​បើ​តាម​លោក​ សៀង សេង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​រដ្ឋ​ California ដែល​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី Hello VOA សុខភាព​សម្រាប់​ខែ​តុលា​។ លោក​វេជ្ជបណ្ឌិត​បាន​មាន​ប្រសាសន៍​ទៀត​ថា បើ​យើង​ដឹង​ថា​ យើង​មាន​ស្ថានភាព​ជិត​មាន​ជំងឺ​ឈាមផ្អែម​បាន​លឿន នោះ​យើង​អាច​មាន​លទ្ធភាព​កែប្រែ​ស្ថានភាព​នេះ​កុំ​ឱ្យ​វិវត្ត​ទៅ​ជា​ជំងឺ​ឈាមផ្អែម​បាន។ លោក​វេជ្ជបណ្ឌិត សៀង សេង បាន​លើកឡើង​ពី​អនុសាសន៍​មួយ​ចំនួន​ក្នុង​ការ​ទប់ស្កាត់​កុំ​ឱ្យ​ស្ថានភាព​ជិត​មាន​ជំងឺ​ឈាម​ផ្អែម​​វិវត្ត​ទៅ​ជា​ជំងឺ​ឈាម​ផ្អែម​បាន​នៅ​ក្នុង​កម្មវិធី​ Hello VOA សម្រាប់​ខែ​នេះ៕ (អ្នកស្រី ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៩ ខែ​តុលា ឆ្នាំ២០២៣)

XS
SM
MD
LG