នៅមហាសន្និបាតអ.ស.ប លោក Biden ផ្តល់ភាពជាអ្នកដឹកនាំអាមេរិកនិងបរិហារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
នៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុង New York ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានស្វះស្វែងបញ្ចុះបញ្ចូលមេដឹកនាំមកពីជុំវិញពិភពលោកឲ្យជឿថាទស្សនវិស័យរបស់លោកអំពីភាពជាអ្នកដឹកនាំអាមេរិកាំងនិងវិធីសាស្ត្រពហុនិយមចំពោះគោលនយោបាយការបរទេសនឹងជួយដោះស្រាយបញ្ហាបន្ទាន់ភាគច្រើនក្នុងពិភពលោក។ ជាថ្មីម្តងទៀត លោក ក៏បានបរិហារការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែននៅឆ្នាំ២០២២ថា ជាការរំលោភគោលការណ៍ស្នូលមួយរបស់អង្គការសហប្រជាជាតិ។ នាយកការិយាល័យវីអូអេប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara រាយការណ៍រឿងនេះពីទីក្រុង New York។ លោក សាយ មុន្នី ប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៥ វិច្ឆិកា ២០២៤
សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ១៤ វិច្ឆិកា ២០២៤
-
១៣ វិច្ឆិកា ២០២៤
ហេតុផលនៅពីក្រោយជ័យជម្នះរបស់លោក Trump
-
០៩ វិច្ឆិកា ២០២៤
អន្តរកាលទៅរដ្ឋបាលលោក Donald Trump ចាប់ផ្តើមឥឡូវនេះហើយ