បទសម្ភាសន៍ VOA៖ មេដឹកនាំបក្សប្រជាធិបតេយ្យមូលដ្ឋានថា ដើម្បីលទ្ធិប្រជាធិបតេយ្យ ពលរដ្ឋកុំបំផ្លាញសន្លឹកឆ្នោតរបស់ខ្លួន
ទោះបីជាសមាជិកសំខាន់ៗមួយចំនួននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានទៅចូលរួមជាមួយគណបក្សកាន់អំណាចក៏ដោយ ក៏ប្រធានគណបក្សមួយនេះនៅតែមានជំនឿថា នឹងអាចទទួលបានអាសនៈខ្លះនៅក្នុងរដ្ឋសភា នាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិនេះ។ អ្នកស្រី ធីតា វីន បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោក លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្តីអំពីជុំវិញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី ៧ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ លោក យ៉េង វីរៈ បានមានប្រសាសន៍ថា៖ «សូមប្រជាពលរដ្ឋប្រើសន្លឹកឆ្នោតរបស់ខ្លួនឱ្យមានតម្លៃ ដើម្បីកុំឱ្យរដ្ឋាភិបាលអាណត្តិនេះដឹកនាំដោយឯកបក្ស»៕