អ្នកកាសែតជាជនភៀសខ្លួនសូម៉ាលីរៀបរាប់រឿងរ៉ាវនៅក្នុងជំរំប្រទេសកេនយ៉ា
លោក Aden Abdulahi បានជម្នះបញ្ហាប្រឈមជាច្រើននៅពេលលោកធំដឹងក្ដីនៅក្នុងជំរំជនភៀសខ្លួន Dadaab នៅក្នុងប្រទេសកេនយ៉ា ទីដែលលោកបានរត់ចេញ បន្ទាប់ពីបានបដិសេធមិនចូលរួមជាមួយក្រុមសកម្មប្រយុទ្ធ al-Shabab នៅប្រទេសសូម៉ាលី។ សព្វថ្ងៃនេះលោកជាអ្នកកាសែតបម្រើការនៅស្ថានីយ៍វិទ្យុ Radio Gargaar នៅក្នុងសហគមន៍ជនភៀសខ្លួនដែលទទួលបានការគាំទ្រពីឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន UNHCR។ ស្របពេលដែលពិភពលោកប្រារព្ធទិវាជនភៀសខ្លួន ថ្ងៃ២០ មិថុនា លោក Juma Majanga នៃវីអូអេ បានជួបសម្ភាសលោក Abdulahi ដើម្បីដឹងពីជីវិតការងារ និងក្ដីស្រមៃរបស់លោក។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួលដូចតទៅ៖