បញ្ញាសិប្បនិម្មិតគំរាមកំហែងសុចរិតភាពកិច្ចការនិស្សិតសាកលវិទ្យាល័យនៅកេនយ៉ា
កម្មវិធីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬ AI ដូចជា កម្មវិធី ChatGPT កំពុងបង្កជាបញ្ហាក្នុងប្រព័ន្ធអប់រំនៅកេនយ៉ា ក៏ដូចជា នៅប្រទេសមួយចំនួនទៀត។ ប្រទេសនេះមានអ្នកផ្តល់សេវាកម្មជំនួយផ្នែកសំណេរ ដែលជួយនិស្សិតសាកលវិទ្យាល័យជាមួយនឹងកិច្ចការសាលា ដោយសាស្រ្តាចារ្យខ្លះមិនបានយកចិត្តទុកដាក់ខ្លាំងពីរឿងនេះ។ ឥឡូវនេះ អ្នកផ្តល់សេវាកម្មនេះខ្លះនិយាយថា កម្មវិធីដើរដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងតែគំរាមកំហែងអាជីវកម្មរបស់ពួកគេ ស្របពេលសាស្រ្តាចារ្យព្រួយបារម្ភថា និស្សិតមានមធ្យោបាយថ្មីដើម្បីបន្លំ។ លោក Mohammed Yusuf ជូនសេចក្តីរាយការណ៍ពីរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ អ្នកស្រី ហុង ចិន្តា សូមជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៧ វិច្ឆិកា ២០២៤
សាច់ញាតិរបស់យុទ្ធជនអ៊ុយក្រែនដែលរងរបួសក្លាយជាអ្នកមើលថែទាំ
-
២៦ វិច្ឆិកា ២០២៤
កុមារអ៊ុយក្រែនរៀនបង្ហោះដ្រូន