ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ភរិយា​ទទូច​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​លោក ថេង សាវឿន និង​សហការី ដែល​ធ្វើការ​ដើម្បី​ប្រយោជន៍​កសិករ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពី​សប្តាហ៍​មុន លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) និង​សហការី​របស់​លោក​២នាក់ គឺ​លោក ថាន់ ហាច មន្ត្រី​សម្រប​សម្រួល​សហគមន៍ និង​លោក ញិល ភាព មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ​ឃាត់ខ្លួន។ ពួកគេ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់» និង​ញុះញង់។ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​លោក ហាន ណូយ នៅ​ខេត្ត​រតនគិរី អ្នកស្រី ញូង សុខហៀង អាយុ​៣៣​ឆ្នាំ ភរិយា​របស់​លោក ថេង សាវឿន បាន​ទទូច​ឱ្យ​ដោះលែង​ស្វាមី​របស់​អ្នកស្រី​ដែល​ធ្វើការ​ដើម្បី​ប្រយោជន៍​សង្គម​និង​កសិករ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG