វេជ្ជបណ្ឌិតអាមេរិកផ្នែកវះកាត់ប្តូរសរីរាង្គធ្វើដំណើរទៅអ៊ុយក្រែនដើម្បីសង្រ្គោះជីវិត
វេជ្ជបណ្ឌិតផ្នែកវះកាត់ប្តូរសរីរាង្គនៅទីក្រុង New York (ញូវយ៉ក) លោក Robert Montgomery កំពុងរៀបចំធ្វើដំណើរជាលើកទីបីទៅអ៊ុយក្រែន ដែលនៅទីនោះលោកបានធ្វើការជាមួយវេជ្ជបណ្ឌិតនានាដើម្បីជួយអ្នកជំងឺដែលរងផលប៉ះពាល់ដោយសារសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ លោកវេជ្ជបណ្ឌិត Montgomery ក៏កំពុងរៃអង្គាសប្រាក់ទិញឧបករណ៍វេជ្ជសាស្ត្រសម្រាប់មន្ទីរពេទ្យក្នុងទីក្រុង Lviv ផងដែរ។ អ្នកស្រី Iryna Solomko រាយការណ៍អំពីរឿងនេះ។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖