សកម្មជនហ្គាណាហែលតាមបណ្តោយទន្លេ Volta ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីការបំពុលទឹក
សកម្មជនម្នាក់នៅហ្គាណាបានចាប់ផ្តើមហែលទឹកតាមដងទន្លេ Volta ដែលមានប្រវែងជិត ៥០០គីឡូម៉ែត្ររួមទាំងបឹង Volta ផង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីការបំពុលទឹក ដែលមានសភាពកាន់តែអាក្រក់ឡើង។ កញ្ញា Yvette Tetteh ដែលហែលទឹកជាច្រើនម៉ោងក្នុងមួយថ្ងៃក្នុងរយៈពេលជាងមួយខែ ក៏កំពុងប្រមូលយកសំណាកទឹកតាមបណ្ដោយដងទន្លេនេះ ដើម្បីធ្វើតេស្តរកមើលសារធាតុពុលផងដែរ។ លោក Senanu Tord រាយការណ៍រឿងនេះពីបឹង Lake Volta ប្រទេសហ្គាណា។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៧ វិច្ឆិកា ២០២៤
សាច់ញាតិរបស់យុទ្ធជនអ៊ុយក្រែនដែលរងរបួសក្លាយជាអ្នកមើលថែទាំ
-
២៦ វិច្ឆិកា ២០២៤
កុមារអ៊ុយក្រែនរៀនបង្ហោះដ្រូន