ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ទៅ​​​ប្រទេស​វៀតណាម​ ដើម្បីពង្រឹង​ទំនាក់ទំនង​ទ្វេភាគី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋមន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken​ ​​​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​វៀតណាម​នៅ​ចុង​សប្តាហ៍​នេះ។​ ​នេះ​ជា​​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​របស់​​លោក Blinken ទៅ​កាន់​រដ្ឋធានី​ហាណូយ ក្នុង​នាម​ជា​ប្រមុខ​ការទូត​​កំពូល​​របស់​សហរដ្ឋអាមេរិក។ ទស្សនកិច្ច​នេះ ​​​កើត​​ឡើង​ ​ខណៈ​​ដែល​ប្រទេស​ទាំង​ពីរ​ កំពុង​សំឡឹង​ទៅ​រក​​​ការ​បង្កើន​​ទំនាក់ទំនង​ទ្វេភាគី ​​ដល់​កម្រិត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ។ ​ លោក Blinken ក៏​នឹង​ចូលរួម​បញ្ចុះ​បឋម​សិលា​សាងសង់​ស្ថានទូត​អាមេរិក​ថ្មី​មួយ​នៅ​ទី​នោះ​ផង​ដែរ។​ ​អ្នក​ស្រី​ Nike Ching ប្រធាន​កិរិយាល័យ​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​វីអូអេ​ ប្រចាំ​ក្រសួង​ការ​បរទេស​អាមេរិក​ រាយការណ៍​រឿង​នេះ​​ពី​រដ្ឋធានី​ ហាណូយ​ នៃ​ប្រទេស​​វៀតណាម។ ​លោក សាយ មុន្នី​ សូម​ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​តទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG