នៅតំបន់ Chinatown ទីក្រុង Manhattan មានការឱ្យតម្លៃចំពោះអាជីវកម្មលក្ខណៈគ្រួសារ
ជាច្រើនឆ្នាំមកហើយ ជីតារបស់លោក David Leung និងឪពុករបស់លោកបានធ្វើការរាល់យប់នៅភោជនីយដ្ឋាន Wo Hop។ ត្រូវបានគេចាត់ទុកថាជាស្ថាប័នរបស់បុរីញូវយ៉ក ភោជនីយដ្ឋានចិនមួយនេះបានបើកដំណើរការកាលពីឆ្នាំ១៩៣៨ ហើយត្រូវបានគេនិយាយថាជាភោជនីយដ្ឋានចំណាស់បំផុតទីពីរក្នុងតំបន់ Chinatown របស់សង្កាត់ Manhattan។ ប៉ុន្តែការឲ្យតម្លៃទៅលើភោជនីយដ្ឋាននេះរបស់លោក Leung មិនបានកើតមាន រហូតលោកបានដឹងពីទំនាក់ទំនងរបស់គ្រួសារលោកនិងភោជនីយដ្ឋាននេះ។ អ្នកស្រី Tina Trinh នៃ VOA រាយការណ៍ពីរឿងនេះ។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕