បទសម្ភាសន៍ VOA៖ ការលើកកម្ពស់ស្ត្រីក្នុងនយោបាយនិងការឈឺឆ្អាលរឿងសង្គមជួយឱ្យស្ត្រីរស់ក្នុងសន្តិភាពពិតប្រាកដ
ថ្ងៃទី៨ មីនា ជាថ្ងៃដែលពិភពលោកប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ។ អ្នកស្រី ធិត គឹមហ៊ុន ប្រធានកិច្ចការស្ត្រីគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដើម្បីចូលរូមកិច្ចប្រជុំកំពូលសិទ្ធិស្ត្រីអន្តរជាតិ ដែលរៀបចំឡើងដោយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI និងបណ្តាញស្ត្រីប្រជាធិបតេយ្យ WDN។ អ្នកស្រីបានផ្តល់បទសម្ភាសដល់អ្នកនាង ស្រេង លក្ខិណា នៃ VOA អំពីសិទ្ធិនិងតួនាទីស្ត្រីក្នុងសង្គម៕