គម្រោងរោងភាពយន្តចល័តនៅអាហ្វ្រិកខាងត្បូងជួយបំផុសគំនិតយុវជននៅអាហ្វ្រិក
អង្គការមួយនៅអាហ្រ្វិកខាងត្បូងបាននាំយកខ្សែភាពយន្តមកចាក់បញ្ចាំងសម្រាប់យុវជននៅតំបន់ក្រីក្រ ដែលមានការផ្គត់ផ្គង់អគ្គិសនីអន់ខ្សោយតាមរយៈរោងភាពយន្តចល័តប្រើថាមពលពន្លឺព្រះអាទិត្យ។ អង្គការ Sunshine Cinema មានប្រតិបត្តិការនៅប្រទេសចំនួនបួន និងមានគោលបំណងជួយបំផុសគំនិតយុវជននៅទ្វីបនេះតាមរយៈខ្សែភាពយន្តអាហ្វ្រិក។ លោក Zaheer Cassim ជូនសេចក្តីរាយការណ៍ពីភូមិ Pankop ប្រទេសអាហ្រ្វិកខាងត្បូង។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួលដូចតទៅ៕