បន្ទាប់ពីរងទណ្ឌកម្មជាងមួយឆ្នាំមក រុស្ស៊ីព្យាយាមបង្ហាញខ្លួនឡើងឱ្យដូចធម្មតា
មួយឆ្នាំបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមលុកលុយពេញទំហឹងលើអ៊ុយក្រែន និងមានការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងរុស្ស៊ីមក សេដ្ឋកិច្ចប្រទេសនេះកំពុងមានផលប៉ះពាល់ ទោះបីជាឥទ្ធិពលនេះមិនលឿននិងមិនមានប្រសិទ្ធភាពដូចក្រុមមហាអំណាចបស្ចិមប្រទេសរំពឹងទុកក៏ដោយ។ ក្រុមផ្សាយរបស់វីអូអេនៅក្នុងការិយាល័យវីអូអេនៅទីក្រុងមូស្គូធ្វើសេចក្តីរាយការណ៍អំពីរឿងនេះ។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្ដីប្រែសម្រួល៕