អង្គការ Oxfam៖ កំពូលអ្នកមានចំនួន ១% ក្នុងពិភពលោកចាប់យកទ្រព្យពីរភាគបីនៃទ្រព្យសម្បត្តិទាំងអស់ក្នុងសកលលោក
- Henry Ridgwell
- VOA News
ស្របពេលវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំត្រូវបានរៀបចំកាលពីពាក់កណ្តាលខែមករា ក្នុងទីក្រុង Davos ប្រទេសស្វ៊ីស អង្គការ Oxfam ថា ការមានទ្រព្យស្តុកស្តម្ភហួសហេតុ និងភាពក្រីក្រហួសហេតុបានកើនឡើងក្នុងពេលជាមួយគ្នាជាលើកដំបូងក្នុងរយៈពេល ២៥ ឆ្នាំនេះ។ អង្គការនេះកំពុងអំពាវនាវឱ្យមានការយកពន្ធស្មើភាពជាងមុន ក្នុងពេលមានវិសមភាពកាន់តែខ្លាំងក្នុងសកលលោក។ លោកHenry Ridgwell នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុងឡុងដ៍។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕