រឿងល្ខោន Letters From Home អំពីបទពិសោធន៍ជនភៀសខ្លួនពីរបបខ្មែរក្រហម ត្រូវបានដាក់សម្តែងនៅទីក្រុង Lowell
រឿងល្ខោន «Letters From Home ឬ សំបុត្រពីផ្ទះ» បង្ហាញពីសាច់រឿងជនភៀសខ្លួនខ្មែរដែលបានទាក់ទងសាច់ញាតិនៅសហរដ្ឋអាមេរិករបស់ខ្លួន ដោយសរសេរសំបុត្រសុំឱ្យជួយពួកគេគេចចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ រឿងល្ខោន «សំបុត្រពីផ្ទះ» នេះ បានមកសម្តែងនៅសាលមហោស្រព Merrimack Repertory Theatre នៅទីក្រុង Lowell ពីថ្ងៃទី ២១ ខែមករា ដល់ថ្ងៃទី ៥ ខែកុម្ភៈ។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍លម្អិតពីទីក្រុង Lowell រដ្ឋ Massachussetts៕