ជំនឿលើលោក Biden ធំទូលាយនៅបរទេស ខណៈលោក ពូទីន ធ្លាក់ចុះ
- Cindy Saine
- VOA News
ការស្ទង់មតិថ្មីៗនេះដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew បង្ហាញថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ត្រូវបានគេជឿជាក់យ៉ាងទូលំទូលាយ និងត្រូវបានចាត់ទុកថាជាមេដឹកនាំដ៏រឹងមាំនៅក្នុងប្រទេសភាគច្រើនដែលត្រូវបានស្ទង់មតិ ខណៈទំនុកចិត្តលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្លាក់ចុះ ចាប់តាំងពីការលុកលុយដែលមិនបង្កហេតុរបស់លោកទៅលើប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន។ អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មានការទូតជាន់ខ្ពស់នៃ VOA រាយការណ៍លម្អិតពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួលដូចតទៅ៕