ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ​ប្រកាស​​ឈ​រឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៤


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អតីត​ប្រធានាធិបតី​លោក Donald Trump ​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ ទី​១៥ ខែ​វិច្ឆិកា អំពី​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០២៤ នា​អំឡុង​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក ដែល​គណបក្ស​សាធារណៈរដ្ឋ​មិន​ទទួល​បាន​សំឡេង​ច្រើន​ដូចការ​រំពឹង​ទុក។ ក៏​ប៉ុន្តែ​ លោក Trump ​ដែល​ជា​មេដឹកនាំ​វ័យ​ចាស់​ជរា​របស់​គណបក្ស​នេះ​ មិនមែន​ជា​បេក្ខជន​ដាច់មុខ​ដូចឆ្នាំ​ ២០១៦​ នោះ​ទេ។​ ហើយ​នៅ​ពេល​នេះ ​លោក​កំពុង​ប្រើ​ផល​ប្រយោជន៍​ពី​កេរតំណែល​របស់​លោក​ ហើយ​អះអាង​ថា​ លោក​មាន​គម្រោង​ធំ​សម្រាប់​រដ្ឋបាល ​Trump ជាលើក​ទី ២។ អ្នកស្រី Anita Powell ​នៃ​វីអូអេ​រាយការណ៍​លម្អិត​ពី​ទីក្រុង​វ៉ាស៊ីនតោន។ អ្នកនាង ទែន សុខស្រីនិត ជូន​សេចក្តី​ប្រែសម្រួល​ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG