លោក Biden ជំរុញទីផ្សារការងារ ខណៈការបោះឆ្នោតពាក់កណ្តាលអាណត្តិជិតមកដល់
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជំរុញរបៀបវារៈសេដ្ឋកិច្ចរបស់លោក ស្របពេលធ្វើយុទ្ធនាការឃោសនាសម្រាប់គណបក្សប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា ប៉ុន្តែអតិផរណាខ្ពស់ តម្លៃថាមពល និងការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចបង្កឡើងដោយវិបត្តិជំងឺកូវីដ១៩ និងសង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យប្រធានបទស្តីពីសេដ្ឋកិច្ចជាការលំបាកមួយក្នុងការដេញដោលតទល់នឹងសមាជិកគណបក្សសាធារណរដ្ឋ ដែលបានសង្កត់ធ្ងន់ពីភាពលំបាកផ្នែកសេដ្ឋកិច្ច។ អ្នកស្រី Anita Powell នៃវីអូអេរាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្ដីប្រែសម្រួល៕