ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណៈកម្មការ​​​អឺរ៉ុប​ទទួល​បាន​មេដាយ​ពី​ប្រធានាធិបតី​អ៊ុយក្រែន​នៅ​កៀវ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រធាន​គណៈកម្មការ​​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​អញ្ជើញ​ទៅ​ដល់​​រដ្ឋធានី​កៀវ​នៃ​​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កញ្ញា ហើយ​ត្រូវ​បាន​ប្រគល់​មេដាយ​ជាតិ​ Yaroslav the Wise របស់​អ៊ុយក្រែន​ ដោយ​ប្រធានាធិបតី Volodymyr Zelenskyy។ លោក Zelenskyy ទទួល​លោកស្រី von der Leyen នៅ​ទី​ក្រុង​កៀវ​ជា​លើក​ទី​៣​នេះ ដើម្បី​ពិភាក្សា​អំពី​​បញ្ហា​បេក្ខភាព​អ៊ុយក្រែន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប និងបញ្ហា​សេដ្ឋកិច្ច ជា​ដើម។ អ៊ុយក្រែន​បាន​ដាក់​ពាក្យ​សុំ​ចូល​​ជា​សមាជិក​សហភាព​អឺរ៉ុប​កាល​ពី​ខែ​កុម្ភៈ ក្រោយ​ពី​រុស្ស៊ី​បាន​ឈ្លាន​ពាន។ សហភាព​អឺរ៉ុប​ក៏​បាន​ផ្តល់​បេក្ខភាព​ដល់​អ៊ុយក្រែន​នៅ​ខែ​មិថុនា។

XS
SM
MD
LG