ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខេត្ត​ព្រះសីហនុ​ស្វែង​រក​ដំណោះស្រាយ​​​​ការ​​ជាប់​គាំង​វិស័យ​អចលនទ្រព្យ​និង​បង្កើន​សក្តានុពល​សេដ្ឋកិច្ចខេត្តអំឡុងវិបត្តិកូវីដ១៩


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខេត្តព្រះសីហនុ​​មាន​ជន​បរទេស​ជាច្រើន​​ ជាពិសេស​​ជនជាតិ​ចិន បាន​មកធ្វើ​​វិនិយោគ និង​ធ្វើ​ទេសចរ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​បំព្រង​មួយ​នេះ​របស់​កម្ពុជា។ ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​​នេះ​ ឡើង​ថ្លៃ​​​ខ្លាំង ហួស​ពីការរំពឹង​ទុក។​ ប៉ុន្តែ​ក្នុង​រយៈពេល​ជាង​ពីរឆ្នាំ​មកនេះ ខេត្ត​ព្រះ​សីហនុ​បាន​រង​​ផល​ប៉ះពាល់​ខ្លាំង​ពី​ការ​បិទ​អនឡាញ​ហ្គេម​តាម​ចំណាត់ការ​របស់​រដ្ឋាភិបាល និង​វិបត្តិ​ជំងឺ​កូវីដ​១៩ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ សណ្ឌាគារ និង​កាស៊ីណូ។ ​ហើយ​ផល​ប៉ះពាល់​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​នោះ គឺ​ការ​ជាប់​គាំង​​​នៃ​ផ្នែក​អចលន​ទ្រព្យ។​​ នៅ​ឆ្នាំ ២០២២ ​នេះ គេ​ឃើញ​វិស័យ​ឯកជន និង​ភាគីពាក់​ព័ន្ធ​​​​​ រួម​ទាំង​រដ្ឋបាល​ដឹកនាំ​ខេត្ត បាន​​ជួប​ប្រជុំ​គ្នា​​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​មួយ​នេះ។ ​អ្នក​នាង កាន់ វិច្ឆិកា​ នៃវីអូអេ បាន​សម្ភាសន៍​លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្ត​ព្រះ​សីហនុ អំពី​ការ​វិវត្ត​​របស់​ខេត្ត​ព្រះ​សីហនុ និង​ដំណើរ​នៃ​ការ​ការ​ដោះ​ស្រាយ​ភាព​ជាប់គាំង​វិស័យ​អចលនទ្រព្យ​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG