ទំនិញឡើងថ្លៃបង្កផលប៉ះពាល់ដល់ពលរដ្ឋមួយចំនួននៅក្រុងបាត់ដំបង
ពលរដ្ឋមួយចំនួនរស់នៅក្នុងក្រុងបាត់ដំបង បានប្រឹងទប់ទល់ពីការវាយប្រហាររបស់ជំងឺឆ្លងកូវីដ១៩ ដែលបានបង្កផលប៉ះពាល់ខ្លាំងលើសកម្មភាពសេដ្ឋកិច្ច។ ក្រោយរដ្ឋាភិបាលប្រកាសបើកប្រទេសទាំងស្រុងឡើងវិញកាលពីចុងឆ្នាំ ២០២១ ចលនាសេដ្ឋកិច្ចផ្តើមរើបឡើងវិញបន្តិចម្តងៗ។ ក៏ប៉ុន្តែ ឆ្លងតែមិនទាន់ផុតពីវិបត្តិបង្កដោយជំងឺកូវីដ១៩ ផងនោះ ពលរដ្ឋខ្លះក្នុងក្រុងនេះកំពុងពើបប្រទះនឹងកើនឡើងថ្លៃទំនិញ។ លោក លាស់ លីបលីប រាយការណ៍លម្អិតពីទីក្រុងបាត់ដំបង៕