ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី វ៉ក ណម៖ «ការ​អភិវឌ្ឍ​ឃុំ​នៅ​មិន​ទាន់ល្អ​ប្រសើរ ដោយ​ខ្វះ​ថវិកា​និង​សមាសភាព​ដឹកនាំ​តិច»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ គណបក្ស​ប្រជាធិបតេយ្យមូល​ដ្ឋាន​ គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ ​និង​គណបក្ស​ភ្លើង​ទៀន​ កំពុង​ប្រកួត​ប្រជែង​តំណែង​មេ​ឃុំ​នៅ​ក្នុង​ឃុំ​ស្រែ​ណូយ នៅ​ពេល​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ៥ នឹង​មក​ដល់​នៅ​ថ្ងៃទី ៥ ខែ​មិថុនា​ខាង​មុខ​នេះ។ នៅ​ក្នុង​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន​ ខេត្ត​សៀមរាប​ មាន​ ១៦ ​ភូមិ​ មាន​ប្រជា​ពល​រដ្ឋ​ចំនួន​ជាង​ ៤០០០ ​គ្រួសារ ​ហើយ​ភាគ​ច្រើន​ពួកគេ​ប្រកប​របរ​កសិកម្ម។ ​បញ្ហា​ទំនាស់​ ដី​ធ្លី​ គឺ​ជា​បញ្ហា​ដ៏​ចម្រូង​ចម្រាស់​នៅ​ក្នុង​ឃុំ​នេះ។ អ្នកស្រី​ វ៉ក​ ណម ​មាន​អាយុ​ ៦៦ ​ឆ្នាំ​ បាន​ឡើង​កាន់​តំណែង​ជា​មេ​ឃុំ​កាល​ពី​ចុង​ឆ្នាំ​ ២០១៧។ អ្នក​ស្រី ​វ៉ក​ ណម បាន​ប្រាប់​អ្នកស្រី ធីតា វីន អ្នក​យក​ព័ត៌មាន​ឲ្យ​ VOA ​ថា ការ​អភិវឌ្ឍ​នៅ​ក្នុង​ឃុំ​ស្រែ​ណូយ​នៅ​មិន​ទាន់​បាន​ល្អ​ប្រសើរ​នៅ​ឡើយ ​ពី​ព្រោះ​ថវិកា​របស់​រដ្ឋ​មាន​សម្រាប់​តែ​ ៦​ ភូមិ​ប៉ុណ្ណោះ៕

XS
SM
MD
LG