ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កើត ចិន្តា៖ «ការងារ​ចម្បង​របស់​ខ្ញុំ គឺ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ស្រប​ពេល​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី ៥ កំពុង​កាន់តែ​ខិតជិត​មក​ ការ​បម្រើ​សេវា​ផ្សេងៗ និង​ការ​អភិវឌ្ឍ​របស់​មន្ត្រី​មូលដ្ឋាន កំពុង​ក្លាយជា​ចំណុច​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​សន្លឹកឆ្នោត​ពី​ប្រជាពលរដ្ឋ។ នៅក្នុង​ឃុំប៊ួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង មាន ៩ ភូមិ មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ២ ម៉ឺននាក់ ភាគច្រើន​ពួកគេ​ប្រកប​របរកសិកម្ម។ បញ្ហា​ផ្លូវ​ថ្នល់ ភ្លើង​គឺជា​តម្រូវការ​ដ៏​ចម្បង​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ពីព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ក្នុងការ​ដឹកជញ្ជូន​កសិផល​របស់​ពួក​គាត់។ លោក​ កើត ចិន្តា បាន​ប្រាប់​ អ្នកស្រី ធីតា វីន អ្នក​យក​ព័ត៌មាន​ឲ្យ​ VOA ​ថា​ ការ​លើក​ស្ទួយ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ប្រសើរ​ឡើង គឺជា​ការងារ​ដ៏​ចម្បង​របស់​លោក ក្នុង​នាម​ជា​មេ​ឃុំ។

XS
SM
MD
LG